Sunday, May 6, 2012

តុលាការ​ដោះ​លែង​ភរិយា​​គ្រូបង្រៀន​​កុំព្យូទ័រ​ឱ្យ​នៅ​ក្រៅ​ឃុំ​​ ព្រោះ​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​​ខែ ឯ​ប្តី​ឃុំខ្លួន​បន្ត

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២០

ប្រពន្ធ​ជន​​ជាន់​ចោទ​​​ដែល​ឱ្យ​នៅ​ក្រៅ ព្រោះ​​មាន​​ផ្ទៃ​ពោះ​

ប្រពន្ធ​ជន​​ជាន់​ចោទ​​​ដែល​ឱ្យ​នៅ​ក្រៅ ព្រោះ​​មាន​​ផ្ទៃ​ពោះ​
ទំព័រ ព្រឹត្ដិការ​ណ៏​សង្គម

  ខេត្ត​​បាត់ដំបង​ ៖ សមត្ថកិច្ចជំនាញបានឲ្យ​ដឹង​ថា តុលាការបានសម្រេច​ដោះលែងភរិយា​នាយក​សាលាបង្រៀនកុំព្យូទ័រ «អ៊ីស៊ីអ៊ី» ឲ្យនៅ​ក្រៅឃុំជា​បណ្ដោះ​អាសន្ន​កាល​ពី​ព្រឹកថ្ងៃទី៥ ឧសភា ដោយយល់ថា នាងមានផ្ទៃពោះជិតគ្រប់​ខែបន្ទាប់ពីបញ្ជូនទៅឃុំខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ ពន្ធនាគារជាមួយស្វាមីអស់​រយៈពេលមួយយប់។
ជនសង្ស័យឈ្មោះខៀវ ដារ៉ារ័ត្ន អាយុ២៦​ឆ្នាំ ជានាយកសាលាបង្រៀនកុំព្យូទ័រ «អ៊ីស៊ីអ៊ី» និង​ភរិយាឈ្មោះសេង និមល អាយុ២៤ឆ្នាំ ​ត្រូវ​តំណាង​អាយ្យ​ការ​ចោទ​ប្រកាន់​ពីបទសម​គំនិត​ ក្នុងការបង្ខំសិស្សស្រីចំនួន៤នាក់​ឱ្យ​ប្រព្រឹត្ត​អំពើ​អាស​ អាភាសនៅក្នុងបន្ទប់ទឹកមុនពេលចូល​រៀន​ដំបូង ហើយត្រូវតុលាការសម្រេចឃុំខ្លួនប្ដី-ប្រពន្ធនេះជា​មួយ​គ្នាកាលពីរសៀលថ្ងៃទី៤ ឧសភា។
កោះសន្តិភាពមិនអាចសុំការបំភ្លឺបន្ថែមបានទេ ជុំវិញសំណុំរឿងនេះពីមន្រ្តីតុលាការកាលពីថ្ងៃ​អាទិត្យ។ ប៉ុន្តែមន្រ្តីនគរបាលជំនាញបានប្រាប់​នៅថ្ងៃទី៦ ឧសភា នេះថា តុលាការបានសម្រេច​ដោះលេងស្រ្តីជាប្រពន្ធឲ្យនៅក្រៅឃុំបណ្ដោះ​អាសន្ន ដោយយល់ថា នាងមានផ្ទៃពោះជិត​គ្រប់​ខែ​ឆ្លងទន្លេ រីឯបុរសជាប្ដីត្រូវជាប់ឃុំបន្ត ដើម្បី​បើក​ការស៊ើបអង្កេត។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews