Sunday, May 6, 2012

ស្នេហា​ស្ទើរ​ភ្លើង​នាំគ្នា​​ដើរ​លេង​រួច​ល្បួង​​ចាប់រំលោភ​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:១៨


  ខេត្ត​កំពត​ ៖ ​ករណី​ចាប់រំលោភ​សេព​ស​ន្ថវៈ​​មួយ​បាន​កើតឡើង​​រវាង​យុវជន​ និងយុវតី​​ពីរនាក់​​ដែល​មាន​វ័យ​​ស្ថិត​ក្នុងអនីតិ​ជន​ដូចគ្នា ដោយ​ភាគី​​ខាង​ស្រី​ជា​សិស្ស​សាលា​អាយុ​ទើប​តែ​​១២​ឆ្នាំ រីឯ​ភាគីខាងប្រុស​អាយុ​​ទើបតែ១៧​ឆ្នាំ​ អ្នក​ទាំងពីរ​​រស់នៅ​ភូមិ-សង្កាត់​ជា​មួយ​គ្នា​ ។
ប្រភពពី​ប្រជា​ពលរដ្ឋបាន​ឱ្យ​ដឹងថា ​នៅ​វេលាម៉ោង​​៦​និង៣០នាទី​ព្រឹក​ថ្ងៃទី​​៥ ឧសភា ​២០១២ ​អ្នក​ទាំងពីរ​​បាន​នាំគ្នា​ដើរ​លេងតែពីរ​នាក់​​នៅ​ចំណុច​​​អតីត​​រ៉ូតុង​​ ផ្លូវ​​ឡើង​ទៅសំណាក់​​ចាស់​លើ​ភ្នំ ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ ​ក្រុង​កែប។ ​ដោយ​ឃើញ​ឱកាស​​ស្ងាត់​ភាគីខាង​យុវជន​​ក៏​ចាប់​រំលោភសេព​សន្ថវៈ​​លើ​យុវ​តី​ នេះ​តែម្តង​ទៅ។ ប្រភព​បន្តថា ​បន្ទាប់មកយុវតីរូប​​នោះក៏ប្រាប់​​រឿង​រ៉ាវដល​់​ម្តាយ​របស់​នាង ទើប​ស្ត្រីជា​​ម្តាយ​​​​ទៅ​ប្តឹង​​នគរ​បាល​​ឱ្យ​ជួយ​​ចាត់​ការ​តាម​ ផ្លូវច្បាប់​​តែ​ជន​​ជន​សង្ស័យ​បាន​គេច​ខ្លួ​នបាត់ ។ មន្ត្រី​ប៉ូលិស​​ឱ្យ​​ដឹងថា ​ជន​សង្ស័យ​​ឈ្មោះ​អន វិតឹង អាយុ​១៧ឆ្នាំ ​​រស់នៅភូមិ​​-សង្កាត់​ជាមួយ​កុមារី​រងគ្រោះ​ដែរ ។ លោកបន្តថា ដោយ​សារ​ជន​សង្ស័យ​​​ដឹង​ខ្លួន​​មុន​ក៏​រត់​គេច​ខ្លួន​បាត់​តែ​ម្តង។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews