ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:០៩
ទំព័រ សន្ដិសុខសង្គម
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ឧសភា មានភាពអនាធិបតេយ្យបង្កឱ្យរញ៉េរញ៉ៃនៅតាមដងផ្លូវកើតឡើងដោយសារ ការដេញគប់គ្នានឹងដុំថ្មជ្រុះរាយពេញផ្លូវរវាងក្មេងអនាថា ដេកតាមចិញ្ចើមផ្លូវ និងអ្នករុញរទេះលក់សាច់ក្រកគោ យីហឺ ងៀតបបែល ។ ហេតុការណ៍នេះកើតឡើងនៅជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិក តាមបណ្តោយវិថីព្រះសីហនុ ស្ថិតក្នុងខណ្ឌ៧មករា ។
បើតាមជនរងគ្រោះឈ្មោះផុន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នករុញរទេះលក់សាច់ក្រកគោ យីហឺ ងៀតបបែល ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រែកគាប ឃុំព្រែកអន្ទះ ស្រុកកំពង់់លាវ ខេត្តព្រៃវែង បានឱ្យដឹងថា ជារៀងរាល់យប់ពេលដែលខ្លួន និងប្អូនៗត្រឡប់មកពីដើរលក់វិញតែងតែរុញរទេះឆ្លងកាត់កន្លែងកើត ហេតុខាងលើ ដែលមានយុវជនមួយក្រុមដេកនៅជាប់នឹងរបងពហុកីឡាដ្ឋានជាតិអូឡាំពិក ។ ជារឿយៗក្មេងអនាថាទាំងនោះតែងតែសុំទឹករបស់គាត់ផឹក និងសុំសាច់ក្រកហូប ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
No comments:
Post a Comment