Sunday, May 6, 2012

បក្ស​ពួក​កូន​កំលោះ​កូន​ក្រមុំ​​បើក​ការ​វាយ​ប្រហារ​ក្នុង​ពិធីមង្គល​ការ​ធ្វើ​ឱ្យ​​ខក​ខាន​រាត្រី​ទឹក​ឃ្មុំ​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២៣

ទិដ្ឋភាព​នៅ​​កន្លែងកើតហេតុ​

ទិដ្ឋភាព​នៅ​​កន្លែងកើតហេតុ​



 ខេត្ត​សៀមរាប ៖ អំពើហិង្សា​ប្រដាប់​ដោយ​ដំបងនិងដុំថ្ម​នៅក្នុងពិធីរាំធុងបាស​មង្គល​ការ​មួយ​ បានធ្វើឲ្យបក្ស​ពួកខាងកូនក្រមុំរបួសធ្ងន់ និង​ស្រាល​៧នាក់ ចំណែក​កូន​កម្លោះ និងបក្ស​ពួក​ដែល​មានការអះអាងថា ជាអ្នក​បង្កហេតុបាន​​ដាក់មេផាយទាំងយប់​ធ្វើឲ្យកូនកម្លោះ​ខក​ខាន​ រាត្រីទឹកឃ្មុំ។
ហេតុការណ៍ដែលកម្រឃើញនេះបាន​កើត​ឡើងកាលពីរសៀល​ថ្ងៃទី៤ ឧសភា ២០១២ ស្ថិត​​ក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប។ លោកអនុ​សេនីយ៍​ទោ ឡុច សាន ​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​ព្រះ​ដាក់​បាន​ប្រាប់​តាម​​ទូរស័ព្ទថា អំពើហិង្សានេះ​បង្កឡើងដោយ​បក្ស​​ពួក​ខាងកូនកំលោះខឹងសម្បា​ជាមួយ​ម្តាយ​កូន​​ ក្រមុំ​ក្នុងរឿងបិទធុងបាស ខណៈភាគីកូន​កំលោះ​កំពុងស្រវឹងជោកជាំហើយរាំលេង​យ៉ាង​សប្បាយ​​ បន្ទាប់ពីពិធីមង្គលការ​បានបញ្ចប់ទៅ រួចបង្កជា​អំពើ​ហិង្សា​ដេញ​វាយ​គ្នា​ប្រដាប់ដោយ​ដំបង និងដុំថ្មរវាងបក្សពួកមេបា​ទាំងសងខាង បណ្តាលឲ្យបក្សពួកខាងកូនក្រមុំ​របួសធ្ងន់ និង​ស្រាល៧នាក់ ខ្លះបែកក្បាល​ខ្លះ​បាក់ដៃ និងខ្លះ​ទៀត​បាក់​ឆ្អឹងដងកាំបិតផងដែរ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews